កំពូលស្ត្រីឈ្មោះ លីអ៊ុំ អេង ពូកែរខាងប្តឹងសូម្បីតែ...

កំពូលស្ត្រីឈ្មោះ លីអ៊ុំ អេង ពូកែរខាងប្តឹងសូម្បីតែកម្មកខ្លួនឯងក៌មិនលើកលែង មានជាច្រើនបណ្តឹង ដោយសារតែបណ្តឹងមានកម្មពៀរ បានបកមកជះស្រោចលើខ្លួនឯងវិញ បណ្តាលឲ្យវិចបង្វិចរត់បោលចោលស្រុក ផ្ទះសម្បែង ហៅក៌មិនឈប់ដែរ មានអាសយដ្ឋានបច្ចុប្បន្ននៅក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
        ខេត្តសៀមរាប៖ បែកធ្លាយក្លិនស្អុយជាប់ប្រាណបញ្ចាស់ខ្យល់ពេញបណ្តាញសង្គម បានចេញមកថ្មីបន្តទៀតហើយ! ប្រិយ៌មិត្ត ទោះយក ទឹកអំបិល ឬ ទឹកលាងបង្គន់សញ្ញារូបទា មកសំអាតក៌ក៌មិនជ្រះដែរម្តងនេះ ដោយមិនធ្លាប់ជួបហើយក៌មិនធ្លាប់បានឮដែរក្នុងករណីស្រ្តីឈ្មោះ លីអ៊ុំអេង ដែល ប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយស្រី ដាក់រហស្សនាមឲ្យឈ្មោះថា ស្រ្តីជើងខ្លាំងខាងប្តឹងគេមិនរើសមុខ រហូតរត់បោលចោលស្រុកចោលផ្ទះសម្បែងខ្លួនឯងនោះ ខណៈពេលនេះ មានការបិទផ្សាយព័ត៌មានជូនដំណឹង ជាសាធារណៈ ដល់ ៖ស្ត្រី ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតឆ្នាំ១៩៧២ មានអាសយដ្ឋានបច្ចុប្បន្នភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាម្ចាស់បំណុលក្នុងសំណុំរឿងរក្សាការពារ លេខ ៧១ ដសរក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តសៀមរាប សាម៉ីខ្លួនបានជ្រាប និងបានទទួលព័ត៌មានការជូនដំណឹងមួយនេះ ឬបងប្អូនណាបានជួប បានឃើញនៅទីកន្លែងណានោះសូមជួយប្រាប់បន្តឲ្យស្ត្រីឈ្មោះខាងលើឲ្យគាត់បានដឹងផង ដោយមួយរយៈកាលកន្លងមកនោះ ក៌ដូចជាមួយរយះពេលថ្មីៗនេះ មានការ ប្រាស្រ័យទាក់ទងគ្នាតាមរយះសារសម្លេងជាច្រើនលើក ច្រើនសារ តាមរយៈការចេញផ្សាយយ៉ាងអនាធិបតេយ្យ ដោយប្រើសំដីពាលបាតសង្គម អត់ច្បាប់ទម្លាប់ អត់អាជ្ញាប័ណ្ណ សុំ ឬ អនុញ្ញាតពីរក្រសួងព័ត៌មាននោះ បានរួមដៃគ្នាទាំងស្ត្រី ឈ្មោះលី អ៊ុំអេង និង ពិធីករ អ្នកផ្សាយឈ្មោះ លោក ខេង ខេមរា ហៅ លោក ហ៊ីង ស្អីគេនោះ!សុទ្ធ តែជាជនល្មើសបំពុលសង្គម ប្រើសំដីពាលបាតសង្គមដូចគ្នា តែងតែផ្តល់សេវាឆ្លើយឆ្លង ប្រើពាក្យបរិហារកេរ្តិ៍ ទៅលើមន្រ្តីអនុវត្តច្បាប់ តាមរយះ បុគ្គលឈ្មោះ ខេង ខេមរា ជាអ្នកកាសែតអត់ច្បាប់ កាសែតប៉ម ជាអ្នកកាសែតផេះកណ្តាលជើងចង្ក្រានផ្សាយល្មើសច្បាប់ហ្នឹងហើយ បុគ្គលឈ្មោះ ខេង ខេមរា ហ្នឹងថ្លើមធំណាស់ហ៊ានតាំងខ្លួនជាអ្នកកាសែត ធ្វើទង្វើអសីលធ៌ម បក់ន្ទុយរវ៉ិចៗដូចសត្វសុណក់មួយក្បាល លាងគូថ ជនល្មើសច្បាប់លី អ៊ុំអេង ដោយធ្លាប់បញ្ចេញសារសម្លេង លីអ៊ុំអេងកន្លងមក និងប្រកាស់ក្តែងៗថា លេខទូរសព្ទលីអ៊ុំអេង បើក ២៤ ម៉ោងមិនដែលបានបិទនោះឡើយ ដោយមានលេខ ០១២ ៨៥៦ ៥៧៨ តាមរយះ ទូរទស្សន៍អនឡាញ ដែលមាន អគ្គនាយក ឈ្មោះខេង ខេមរា ស្អីនោះ វាជាអ្នកកាសែតខ្មោចយក៍ស្អី តើវាជាស្ថាប័នទូរទស្សន៍អនឡាញខ្មោចយក៍ស្អី? បើវាគ្មានអាជ្ញាបណ្ណចេញដោយក្រសួងព័តមានផងហ្នឹង គួរតែមន្ទីរព័ត៌មាន ខេត្តសៀមរាបចុះសិក្សារត្រួតពិនិត្យបើកការស៊ើបអង្កេតស្រាវជ្រាវ និង ចងក្រងជាឯកសាររាយការណ៌ទៅ ក្រសួងព័ត៌មានដើម្បីចាត់ការតាម នីតិវិធីច្បាប់ផងដែរ ។ 

ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះ អង្គភាពសារព័ត៌មានយើងទទួលបានប្រភពព័ត៌មានមកថា នៅ សាលាដំបូងខេត្តសៀមរាប លេខ 624 /ណ -បានចេញលិខិត ជូនដំណឹង អំពីការបញ្ជូន តាមការផ្សាយជាសាធារណៈ ដែលមានខ្លឹមសារដូចខាងក្រោម÷ លោក យើង លឿន សំបូរ ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាប។ - បានឃើញ មាត្រា ២៥៥ មាត្រា ២៥៦ និងមាត្រា ២៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណីដែលប្រកាសឱ្យ ប្រើតាមព្រះរាជក្រមលេខៈ នស/រកម/០៧០៦/០១ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៦ ។ - បានឃើញ សំណុំរឿងរក្សាការពារលេខ ៧១ ដសរក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ សាលាដំបូងខេត្តសៀមរាប ។ - បានឃើញ ដីកាសម្រេចស្តីពីការអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលេខ ៤៩៣៥/ណ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ។ សូមជូនដំណឹងដល់ ៖ ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតឆ្នាំ១៩៧២ មានអាសយដ្ឋានបច្ចុប្បន្នភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាម្ចាស់បំណុលក្នុងសំណុំរឿងរក្សាការពារ លេខ ៧១ ដសរក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តសៀមរាប ដែលមានសហកូន បំណុលឈ្មោះ តឹករ៉េត សំរេច ភេទប្រុស កើតឆ្នាំ១៩៦៨ ឈ្មោះ កឹមរ័ត្ន វិសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៧៣ និងឈ្មោះ ជា ហ្នឹង ភេទស្រី កើតឆ្នាំ១៩៧៤ ។ ឱ្យបានជ្រាបថា ៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈនូវដីកាកោះ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជូនដំណឹងដល់ម្ចាស់បំណុល ដោយហេតុ ថា ការបញ្ជូនដីកាកោះខាងលើ មិនអាចធ្វើបានឡើយតាមមាត្រា ២៥១ “ការបញ្ជូននៅកន្លែងជួបប្រទះ” និង មាត្រា ២៥២ “ការបញ្ជូនបង្គ្រប់កិច្ច និងការបញ្ជូនដោយទុកចោល” នៃក្រមនីតិវិធីរដ្ឋប្បវេណី ។ ហេតុនេះ ដើម្បីចៀសវាងការយឺតយ៉ាវនៃដំណើរការនីតិវិធី និងធ្វើការបញ្ជូនឱ្យបានត្រឹមត្រូវ តុលាការបានសម្រេច អនុញ្ញាតឱ្យធ្វើការបញ្ជូនដីកាសម្រេច និងសេចក្តីសម្រេចផ្សេងៗតាមការផ្សាយជាសាធារណៈតាមនីតិវិធី ច្បាប់ ។ ក្នុងការបញ្ជូនតាមការផ្សាយជាសាធារណៈនេះ តុលាការបានបិទដីកាកោះខាងលើ តាមការផ្សាយជា សាធារណៈ នៅកន្លែងដូចខាងក្រោម៖ 
១-នៅកន្លែងសម្រាប់បិទផ្សាយព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប។ 
២-ចុះផ្សាយតាមគេហទំព័រហ្វេសបុក (Facebook Page) ផ្លូវការរបស់លេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តសៀមរាប។ 

អាស្រ័យហេតុនេះ សូមម្ចាស់បំណុល ដែលមានឈ្មោះដូចខាងលើចូលមកយកដីកាកោះ និងឯកសារ ផ្សេងៗ នៅការិយាល័យក្រឡាបញ្ជីនៃសាលាដំបូងខេត្តសៀមរាប រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ ។ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ខេត្តសៀមរាប, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ដោយមាន បោះត្រានិងចុះហត្ថលេខា ក្រឡាបញ្ជី លោក ពឿន សំបូរ។ 

សូមជម្រាបជូនសាធារណៈជនមេត្តាឲ្យជ្រាបបានថា ក្រោយពីរ អង្គភាពសារព័ត៌មានយើង បានធ្វើការផ្សព្វផ្សាយនិងសេចក្តីអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានស្គាល់បានជួប ស្រ្តីឈ្មោះ លីអ៊ុំអេងនៅទីកន្លែងណានោះ សូមជួយផ្តល់ខ្លឹមសារព័ត៌មានដូចបានរៀបរាប់ខាងលើនេះ ជូនទៅស្រ្តីឈ្មោះ លីអ៊ុំអេង ឲ្យគាត់បានដឹងនិងជ្រាបជាព័ត៌មានដោយក្តីអនុគ្រោះផងចុះ ឬ ផ្តល់ព័ត៌មានមកកាន់នៅកន្លែងសម្រាប់បិទផ្សាយព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាបឬតាមការចុះផ្សាយតាមគេហទំព័រហ្វេសបុក (Facebook Page) ផ្លូវការរបស់លេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តសៀមរាបក៌បានដែរ ។ 

អង្គភាពសារព័ត៌មានយើងខ្ញុំជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច ស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
ផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments