ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ២ខ្សែនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ផ្លូវបេតុងអាមេមួយខ្សែប្រវែង ៤៩៩ ម៉ែត្រឋិតនៅភូមិចុងព្រែក និងភូមិកៀនសាំងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១១ ខែមិថុនសឆ្នាំ 2025 ក្រោមអធិបតីភាពលោក ណុប ចំរើន អភិបាលនៃគណអភិបាលក្រុងស្វាយរៀង លោក ថោង អ៊ុំសុធា អនុប្រធានក្រុមកាងារចុះជួយក្រុង លោកភឹម ថា អភិបាលរងក្រុង លោកសៀង សិទ្ឋមន្រ្តីបច្ចេកទេសព្រមទាំងមានមានការចូលរួមក្រុមប្រឹក្សាសង្កាត់ លោកស្រីចៅសង្កាត់ ចៅសង្កាត់រង កម្លាំងប៉ុស្ដិ៍រដ្ឋបាលនិងប្រជាពលរដ្ឋអញ្ជើញចូលរួមផងដែរ។
តាមគម្រោងសាងសង់នេះគឺចែកចេញជាពីរផ្នែក ផ្នែកទី 1 ផ្លូវបេតុងអាមេមួយខ្សែប្រវែង៣២៨ ម៉ែត្រទទឹង 5 ម៉ែត្រនៅភូមិចុងព្រែក និងផ្នែកទី២ គឺផ្លូវបេតុងអាមេមួយខ្សែប្រវែង៣២៨ ម៉ែត្រទទឹង 5 ម៉ែត្រនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ 2025។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ លោក ណុប ចំរើន អភិបាលនៃគណអភិបាលក្រុងស្វាយរៀងបាន ផ្តាំផ្ញើដល់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវនេះបានត្រូវអនុវត្តតាមបទដ្ឋានចេកទេស ទាំងការលាយស៊ីម៉ង់ ថ្ម សាច់និងចងដែកនិងមានកម្រាស់មួយតឹកកន្លះរួមនឹងសោភ័ណភាពផ្លូវផងដែរ។
លោក ណុប ចំរើន អភិបាលនៃគណអភិបាលក្រុងស្វាយរៀងក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ត្រូវសហការជាមួយក្រុមហ៊ុនធ្វើផ្លូវត្រូវមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ពេលឆ្លងកាត់ផ្លូវបេតុងនេះធ្វើយ៉ាងណាឲ្យការធ្វើផ្លូវ២ខ្សែនេះប្រកបដោយភាពរលូននិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។ពីព្រោះផ្លូវមួយខ្សែនេះជាផ្លូវរួម ជារបស់សាធារណៈទាំងអស់គ្នា និងចូលរួមថែរក្សាទាំងអស់គ្នាក្នុងគោលបំណងដើម្បីផ្លូវរបស់យើងប្រើប្រាស់បានជាប់យូរអង្វែង។
ឆ្លៀតនៅក្នុងឱកាសនោះលោក ណុប ចំរើន អភិបាលនៃគណអភិបាលក្រុងស្វាយរៀង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងសូមថែរក្សាសុខភាពឲបានល្អដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ
ជាមួយគ្នានេះ លោកអភិបាលក្រុងស្វាយរៀង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងត្រូវមានការអប់រំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍និងជៀសឲ្យផុតពីគ្រឿងញៀនដើម្បីឱ្យភូមិសង្កាត់របស់យើងមានសុវត្ថិភាពល្អ។
ផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ផ្សាយដោយ៖ នាគ.២៤
Post a Comment