លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំងបានដឹកនាំក្រុមការងារ ចុះសួរ...

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំងបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងយកអំណោយជូនដល់លោកស្រី អ៊ឹម សេរីរ៉ាវីន ដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ...
        កំពង់ស្ពឺ, នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ក្រុមគ្រួសារ លោក ឆាយ វុត ដោយប្រពន្ធរបស់គាត់ឈ្មោះ អ៊ឹម សេរីរ៉ាវីន បានរលូតកូនក្នុងផ្ទៃ(និងហូរ .ឈ. ជាច្រើនខែ បណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ) ដោយសារមានជីវភាពខ្វះខាត ទីទាល់គ្មានលទ្ធភាព ទើបមិនហានទៅពេទ្យ ធ្វើឲ្យស្ថានភាពជម្ងឺគាត់មានសភាពធ្ងន់ធ្ងរដែលបច្ចុប្បន្នរស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ន កំពុងតែសម្រាកព្យាបាលផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ 
        
        ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ ដោយមើលឃើញពីតម្រូវការចាំបាច់ លោក ម៉េង ស្រ៊ុន បានជួយសម្របសម្រួលផ្ដល់ឈាម ចំនួន០២ផ្លោក ជួយបង់ថ្លៃពេទ្យអស់ចំនួន ១៨០,០០០រៀល ជួយសម្របសម្រួលដល់ការហូបចុងនូវថវិកា ចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីជាតិ ចំនួន០១កេស,ភេសជ្ជៈ ចំនួន០១កេស,ទឹកបរិសុទ្ធ ចំនួន០១កេស,ត្រីខ ចំនួន០១កេស,ទឹកស៊ីអ៉ីវចំនួន០១យួរ និងទឹកត្រី ចំនួន០១យួរផងដែរ ។ 

        ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ ជួយយកចិត្តទុកដាក់មើលថែ និងតាមដានស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការភ្លាមៗជាបន្ទាន់។
ផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments