លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយ...

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយជូនដល់គ្រួសារក្រីក្រចំនួន២គ្រួសារ...
        (កំពង់ស្ពឺ)៖នាព្រឹកថ្ងៃសៅរ៍១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដល់គ្រួសារទីទល់ក្រ កំពុងជួបការលំបាក និងនាំយកអំណោយជូនដល់គ្រួសារក្រីក្រចំនួន០២គ្រួសារ។ 

គ្រួសារទី០១ លោក ច្រឹក ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ មានកូនចំនួន៥នាក់ ក្នុងនោះស្រីចំនួន០២នាក់ បច្ចុប្បន្នរស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងគ្រួសារទី០២ ឈ្មោះ អ៊ុំ រ៉ាវី ភេទស្រី អាយុ៤៤ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនចំនួន០២នាក់ រស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ 

ក្រោយពីលោកប្រធាន បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំងពីរគ្រួសាររួចឃើញថាពួកគាត់កំពុងតែខ្វះខាត និងជួបការលំបាកជាខ្លាំង ជាទឹកចិត្តភ្ជាប់ជាមួយសេចក្តីអាណិតអាសូរ លោក ម៉េង ស្រ៊ុន ប្រធាន ក្រុមការងារចុះជួយមូលឃុំអមលាំង ព្រមទាំងក្រុមការងារ បានយកនូវសម្ភារៈ និងថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ ដោយក្នុង០១គ្រួសារទទួលបានថវិកាចំនួន២០,០០០រៀល អង្គរ០១បេ, ទឹកសុទ្ធ០១កេស, ម៉ី០១កេស, ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ។ 

ជាចុងក្រោយ លោក ម៉េង ស្រ៊ុន ប្រធាន ក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចថែទាំសុខភាពផង ជាពិសេសផ្តាំផ្ញើរដល់មេភូមិ ព្រមទាំងក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បើមានករណីឬបញ្ហាផ្សេងៗកើតមានក្នុងមូលដ្ឋានសូមរាយការណ៍ជាបន្ទាន់៕
ផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments