រឿងកាន់តែក្តៅរីកធំហើយ! ក្រោយពីរលោកមឿង សុភេទប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ ចេញសេចក្តីបំភ្លឺព័ត៌មានមិនបានត្រួតពិនិត្យមើលបើកភ្នែកឲ្យបានធំៗនៅចំណុច UTMដែលអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយនិងរាយការណ៌ជូននោះ ដោយសង្ស័យថាលោកប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារកំពង់ការពារអំពើពុករលួយរបស់លោកផឹត វណ្ណះនឹង លោក ហេង តឹកឡាយមន្ត្រីបរិស្ថានស្នាក់ការស្រែវាលទៅវិញ។
ខេត្តព្រះវិហារ ✅មជ្ឍដ្ឋានទូទៅបានលើឡើងថាពិតជាហួសចិត្តទៅនិងលោកមឿង សុភេទប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ ដំបៅមហារីកខ្លួនឯងមិនព្រមព្យាបាលបែជាបង្គាប់ឲ្យអ្នកសាព័ត៌មានព្យាលទៅលើកូនរមាស់ដ៍តូចស្ទើរនិងមើលមិនឃើញទៅវិញ៕ ជាការពិតណាស់បន្ទាប់ពីសាព័ត៏មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយព្រោងព្រាតពីលោកផឹត វណ្ណះ អនុប្រធានស្នាក់ការបរិស្ថានស្រែវាលនិងលោកហេង តេកឡាយប្រធានស្នាក់ការបរិស្ថានស្រែវាល ដែនជម្រកព្រៃឡង់ក្នុងខ្លឹមសារថាបានឃុបឃិតគ្នាជាប្រពន្ធ័ឈួសឆាយដីព្រៃឡង់ដែលជាដីព្រៃក្នុងតំបន់អភិរក្សការពារដោយព្រះរាជក្រឹក្សនឹងគ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាអ្នកគ្រប់គ្រង់នៅចំនុចជាំអំពៅជាំត្រាវដីព្រៃវាលព្រិចដីស្រះបីភ្នំកូនឆ្កែនិងចំណុចក្រសាំដែលឋិតក្នុងភូមិសាស្ត្រភូមិឆែបមួយស្រុកឆែបខេត្តព្រះវិហារហើយប្រភពថាបានប្រកាសដាក់លក់ក្នុងតំលៃ១ហិកតា១៧០០ដុល្លាកាលពីថ្ងៃទី១៣ខែឩសភាឆ្នាំ២០២៥នឹងថ្ងៃបន្ត បន្ទាប់ទៀតនោះ។
ស្របពេលនោះដែរនៅថ្ងៃទី២៦ខែឆ្នាំដដែលដោយខាងមន្ទីបរិស្ថានខេត្តព្រះវិហារក៏បានចេញលិខិតឆ្លើយបំភ្លើមកកាន់ក្រុមអ្នកសាព័ត៏មានវិញភ្លាមៗដែរ។
សូមបញ្ជាក់ថាន័យនៅក្នុងលិខិតបំភ្លឺរបស់មន្ទីបរិស្ថានខេត្តព្រះវិហារនេះហាក់បីដូចជាឆ្លើយបំភ្លឺចេតនាការពាររាល់ទង្វើរបស់លោកផឹត វណ្ណះនិងលោកហេងតេកឡាយដែលជាមន្ត្រីបរិស្ថាន ដោយបង្វែន័យរបៀបបញ្ឆិតបញ្ឍៀងដើម្បូីទំលាក់កំហុសមកលើក្រុមអ្នកសាព័ត៏មានមិនតែប៉ុណ្ណោះក្នុងសំណេលិខិតបានប្រើពាក្យអំពាវនាវបង្កប់ន័យព្រមានមកអង្គភាពសាព័ត៏មានដែលបានចុះផ្សាយទាំងនោះថាត្រូវឲ្យបញ្ឍប់ការផ្សព្វផ្សាយព័ត៏មានទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ឬព័ត៏មានមិនពិតដែលអាចធ្វើឲ្យសាធារណះជនមានការយល់ច្រលំ៕
ក្រោយលិខិតបំភ្លឺទាំងបិតភ្នែករបស់មន្ទីបរិស្ថានខេត្តព្រះវិហារដោយយកលិខិតមួយកូនសន្លឹកដើម្បីចេតនាបិតបាំងនឹងការពារនូវអំពើពុករលួយរបៀបស្វាស៊ីបាយហើយយកទៅលាបមាត់ពពែឬក៌ដំរីងាប់យកចង្អេទៅបាំងបែបនេះហើយ ក៏មានការប្រតិកម្មរបស់បងប្អូនអ្នកសាព័ត៏មានជាខ្លាំងធ្វើឲ្យលោកមឿង សុភេទប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារដេកមិនលក់បក់ក៌មិនល្ហើយ បន្ទាប់មកលោកក៏បានចេញខិលិតមួយសន្លឹកលេខ.០២១១/០៥២៥.ប.ស្ថ ព.ហ. ចុះថ្ងៃទី ២៦ខែឩសភាឆ្នាំ២០២៥ជម្រាមមកដល់បងប្អូនក្រុមអ្នកសាព័ត៏មានដើម្បីសហកាចុះទៅពិនិត្យនិងស្រាវជ្រាវទីតាំងដីព្រៃដែលសាព័ត៎មានចុះផ្សាយពាក់ពន្ធ័លោកផឹត វណ្ណះនិងលោកហេង តេកឡាយនៅថ្ងៃទី២៨ខែឩសភាឆ្នាំ២០២៥.ម្សិលមិញនេះ ប្រាកដណាស់ក្នុងនាមបងប្អូនក្រុមអ្នកសាព័ត៏មានប្រកបដោយវិជ្ជាជីវះប្រកាន់ខ្ជាប់នូវក្រមសីលធម៏មានទំនួលខុសត្រូវខ្ពស់នូវរាល់ព័ត៏មានដែលខ្លួនបានផ្សព្វផ្សាយនាពេលកន្លងមកឬអាចនិយាយបានថាធ្វើ៏ជ្រូកគឺមិនរានិងទឹកក្តៅ)អាចនិយាយមួយបែបទៀតថាចាប់កពស់គឺចាប់ឲ្យជាប់ ក៏បាននាំគ្នាចុះទៅដល់ទីតាំងដីព្រៃតបតាមលិខិតជម្រាបរបស់លោកប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារជាលើកទី2ដើម្បីបង្ហាញកាពិត។
តែអ្វីដែលជាកាហួសចិត្តនៅពេលដែលបងប្អូនក្រុមអ្នកសាព័ត៏មានចុះទៅទីតាំងដីព្រៃតាមកាលើកឡើងរបស់ក្រុមអ្នកសាព័ត៏មានថាបែជាលោកមឿង សុភេទប្រធនមន្ទីបរិស្ថានខេត្តនិងលោកសុខ សាន្តដារ៉ាអភិបាលរងខេត្តព្រះវិហារទទួលបន្ទុកបរិស្ថានគេចវេសក្នុងចេតនាមិនសហកាជាមួយនិងក្រុមអ្នកសាព័ត៏មានទៅវិញ។
ទាក់ទិននិងករណីនេះអង្គភាពសាព័ត៏មានយើងមិនអាចសុំការបំភ្លឺពីលោកមឿងសុភេទប្រធានមន្ទីបរិស្ថានខេត្តព្រះបានទេនៅព្រឹកថ្ងៃទី២៩ខែឩសភាឆ្នាំ២០២៥នេះដោយទូរសព្ទ័ទៅលោកជាច្រើនដងលោកមិនទទួល
ដូចគ្នានេះដែរលោកសុខ សាន្តដារ៉ាអភិបាលរងខេត្តព្រះវិហារទទួលបន្ទុកបរិស្ថានអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកបានទេនៅមុនម៉ោងផ្សាយនេះដោយទូរសព្ទ័ទៅលោក លោកថារវល់ជាប់ប្រជុំ។
ដែលកត្តានេះហើយត្រូវបានប្រជាពលរដ្ឋក៏ដូចមហាជនទូទៅលើកឡើងថាលិខិតបំភ្លឺរបស់លោកមឿងសុភេទប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារនេះជាកំផែងដ៏រឹងមាំសម្រាបការពារឲ្យក្រុមលោកផឹតវណ្ណះ និងលោកហេងតេកឡាយធ្វើជាបង្អែកក្នុងការប្រព្រឹត្តអំពើពុករលួយ។
តួរយ៉ាងដូចជាលិខិតជម្រាបមកក្រុមអ្នកសាព័ត៌មាននេះជាដើមដែលជាយុទ្ធសាស្ត្ររបស់លោកមឿងសុភេទគឺរបៀបវ៉ៃស្មៅបង្អើលពស់ឬអាចនិយាយបានថាលើកស្នាកម្លា សត្វក្អែកតែប៉ុណ្ណោះធាតុពិតលោកបានចូលរួមសហការជានិងក្រុមអ្នកសាព័ត៏មានបន្តិចណាសោះ ដែលនេះជាភាពបរាជ័យរបស់លោកប្រធានមន្ទីបរិស្ថានខេត្តដែលតែងព្យាយាមបិតបាំងទង្វើរបស់បុគ្គលផឹត វណ្ណះនិងលោកហេងតេកឡាយដែលបានប្រពឹត្តកន្លងមកនេះត្រូវបានគេសង្ស័យថាទំនងអស់លោកទាំងពីរដែលធ្លាប់មានរឿងអាស្រូវទាំងនេះដោយលោកមឿងសុភេទចាត់ទុកពួកគេជាត្រីចង្វាសម្រាបចិញ្ចឹមឆ្តោ។
តែយ៉ាងណាក៏ដោយកំផែងដ៏រឹងមាំរបស់លោកមឿងសុភេទប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារការពារលោកផឹតវណ្ណះនិងលោកហេងតេកឡាយនេះនៅ
នាថ្ងៃទី២៨កន្លងទៅនេះត្រូវបានក្រុមអ្នកសាព័ត៏មានជាច្រើនអង្គភាពបានវាយបំបែជាស្ថាពរហើយ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋគោរពស្នើរដល់ឯកឩត្តមគីមរិទ្ធីអភិបាលនៃគណអភិបាលខេត្តព្រះវិហារនិងឯកឩត្តមអ៊ៀងសុផល្លែតរដ្ឋមន្ត្រក្រសួងបរិស្ថានជាពិសេសនាយឩត្តមសេនីយ៏សៅ សុខាមេបញ្ជាការងកងយោធពលខេមរះភូមិន្នមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណះកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិសូមលោកមេត្តាដាក់កម្លាំងអធិការកិច្ចលើពួកក្រុមទាំងនេះផងបើមិនដូច្នេះទេព្រៃឡង់មួយចំនួនក្នុងតំបន់ពួកគេគ្រប់គ្រងទាំងនេះត្រូវរងការវិនាសហិនហោចជាក់ជាមិនខានឡើយ។
អង្គភាពសារព័ត៌មានយើងខ្ញុំជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច ស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
ផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
ផ្សាយដោយ៖ នាគ.២៤
Post a Comment