កំពង់ស្ពឺ, ថ្ងៃចន្ទ១៣ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តសក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង ។
យោងតាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាអញ្ជើត្រួតពិនិត្យកម្លាំងជាក់ស្តែងដោយផ្ទាល់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក មេបញ្ជាការរងផងដែរ ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា ដោយយោងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ មេបញ្ជាការ ចាប់ពីថ្ងៃនេះទៅ នាយទាហាន នាយទាហានរង ទាំងអស់មិនត្រូវបានអនុញ្ញាតច្បាប់នុះទេ គឺត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជាថ្នាក់លើ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ទៀតថា ក្នុងនាមជាកងកម្លាំងត្រូវអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើជាដាច់ខាត និងបន្តគោរពវិន័យក្នុងអង្គភាព ត្រូវមានសាមគ្គីភាព ចេះគោរពស្រលាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះយើងពាក់ឯកសណ្ឋានតែមួយ ធ្វើការក្នុងអង្គភាពតែមួយ សាមគ្គីភាពជាការងារស្នូលដែលនាំឲ្យយើងទាំងអស់គ្នា សម្រចជោគជ័យនូវភារកិច្ចដែលថ្នាក់លើដាក់ជូនកន្លងមក ។
លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានបំពេញភារកិច្ចកន្លងមកប្រកបដោយប្រសិទ្ធភាព ទាំងនេះគឺជាការខិតខំប្រឹងប្រែង ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ជាពិសេសបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារសន្តិសុខ សណ្តាប់ ជូនសង្គមជាតិរបស់យើង ។ សម្រាប់នាយទាហាន នាយទាហានរង ដែលធ្វើមិនបានល្អកន្លងមក បន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងមើលគំរូរបងប្អូនរួមកាងារជាមួយយើងដែលពួកគាត់ធ្វើបានល្អជាគំរូរ ដើម្បីអង្គភាពយើងទាំងអស់គ្នា ។
Post a Comment