លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានផ្សព្វផ្សាយផែនការត្រៀមជួយសង្គ្រោះ គ្រោះមហន្តរាយ ក្នុងរដូវវស្សា ឆ្នាំ២០២៥ ពិសេសបានផ្សព្វផ្សាយណែនាំ គឺចាប់ពីថ្ងៃនេះទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង រហូតទទួលបានបទបញ្ជាថ្មី (ហាមអវត្តមានដាច់ខាត) ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយក្នុងអង្គប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង,នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ នាយរងការិយាល័យនិងជំនួយការ,មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខចូលរួមផងដែរ៕ផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ផ្សាយដោយ៖ នាគ.២៤
Post a Comment