ប្រជាពលរដ្ឋងើងឆ្ងល់សួរថា ការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2025 នៅ...

ប្រជាពលរដ្ឋងើងឆ្ងល់សួរថា ការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2025 នៅសាលាឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង មានក្រុមហ៊ុន មកពីរបណ្ដាខេត្តរាជធានីយ៉ាងច្រើនកោះករ ហេតុអ្វីបានជានាំគ្នានៅសម្ងំក្រៅសាលាឃុំទាំងអស់ មិនចូលក្នុងសាលាឃុំ ដើម្បីធ្វើការប្រកួតប្រជែងដេញថ្លៃដូច្នេះទៅវិញ  មានតែក្រុមហ៊ុនបួនប្រាំនាក់តែប៉ុណ្ណោះ ដែលចូលក្នុងសាលាឃុំដាក់ដេញថ្លៃ សង្ស័យត្រូវថ្នាំសណ្ដំលុយទឹកតែនឹងតម្លៃខ្លួន របស់ក្រុមហ៊ុន ឆាន សុធា ហើយមើលទៅ បានជានាំគ្នាសម្ងំនៅខាងក្រៅសាលាឃុំទាំងអស់អញ្ចឹង
    ខេត្តកោះកុង ៖ ការដេញថ្លៃ​លើ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥នេះនៅសាលាឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង ។ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន ឆ្ងល់ថា មានក្រុមហ៊ុនក្នុងស្រុកក្រៅស្រុក មកពីបណ្តារាជធានីខេត្តយ៉ាងច្រើនកុះករ ហេតុអ្វីនៅក្រៅសាលាឃុំទាំងអស់ មិនចូលទៅក្នុងសាលាឃុំ ធ្វើការប្រកួតប្រជែងដាក់ដេញថ្លៃហេតុអ្វីទៅ?  មានតែក្រុមហ៊ុនបួនប្រាំនាក់តែប៉ុណ្ណោះ នៅក្នុងសាលាឃុំ សង្ស័យក្រុមហ៊ុនទាំងនោះ ទៅយកលុយទឹកតែ និងតម្លៃខ្លួន ពីក្រុមហ៊ុនឆាន សុធាហើយមើលទៅបានជានាំគ្នានៅក្រៅសាលាឃុំទាំងអស់រងចាំចេញលទ្ធផលរួចនឹងយកលុយទឹកតែនឹងតម្លៃខ្លួន។ 

សូមបញ្ជាក់ផងដែរថា គម្រោងដេញថ្លៃខាងលើ គឺគម្រោងសាងសង់ផ្លូវគ្រោះក្រហមមានចំនួន០២ខ្សែ ប្រវែង៦៦.៧០មនិងលូភ្លោះ០៦កន្លែង 

ខ្សែទី១ / សាងសង់ផ្លូវគ្រោះក្រហមមួយខ្សែប្រវែង៥.១២០ម ទទឹង០៦ម កម្រិតដីស០.៣០ម កម្រាស់គ្រោះ០.១៥ម ជម្រាលជើងទេម្ខាង ០១ម ប្រឡាយអមសងខាងផ្លូវ ០១ម លូមួលភ្លោះ០៤កន្លែងអង្កត់ផ្ចិត ០១ម ប្រវែង០៧ម 

ខ្សែទី២/ សាងសង់ផ្លូវគ្រោះក្រហម០១ខ្សែ ប្រវែង១៥.៥០ម ទទឹង០៦ម កម្រាស់ដីស០.៣០ម កម្រាស់គ្រួស០១៥ម ជម្រាលជើងទេ០១ម ប្រឡាយអមសងខាង០១មលូមួលភ្លោះ០២កន្លែង អង្កត់ផ្ចិត០១ម ប្រវែង០៧ម និងដាក់ស្លាកសញ្ញា០១កន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង មានតម្លៃប៉ាន់ស្មាន÷៤៩០.២០៧.៥១៤រៀល ឈ្មោះឆា សុធា ក្រុមហ៊ុន(ឆាន សុធា)ដាក់ដេញថ្លៃក្នុងតម្លៃ ៤០៨.៤០០.០០០រៀលគត់ ទាបជាងគេបំផុត បើគិតជាភាគរយស្មើនិងចុះ១៦.៦៩%តែប៉ុណ្ណោះ ។ 

បើតាមប្រភពបានឱ្យដឹងថា ក្រុមហ៊ុនទាំងបីទៀតនោះគ្រាន់តែជួយដាក់សំណើបង្គ្រប់កិច្ចតែប៉ុណ្ណោះដើម្បីឲ្យគ្រប់គោលការណ៍ក្នុងវិធីដេញថ្លៃ ចាប់ពី៣សំណើឡើងទៅទើបគណៈកម្មការទទួលយកជឿផ្លូវការ។ 

បើប្រៀបធៀបទៅនិងការបើកសំណើដេញថ្លៃនៅគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៥ កាលពីព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២៥ កន្លងទៅនេះនៅសាលាឃុំឬស្សីជ្រុំស្រុកថ្មបាំងខេត្តកោះកុងមានការបើកសំណើដាក់ឲ្យដេញថ្លៃនៅគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង៤.៣៥០មទទឹង០៦មកម្រាស់១៥០មម លូមូលទោលកាត់ផ្លូវអង្កត់ផ្ចិត១ម ប្រវែង៦ម ចំនួន ៤ កន្លែងនិងស្លាកសញ្ញាគម្រោង១កន្លែង មានតម្លៃប៉ាន់ស្មាន ២៩២.៥២៨.៤០០រៀលក្រុម ហ៊ុនងិន មុី ដាក់ដេញថ្លៃក្នុងតម្លៃ ៨០.០០០.០០០រៀលគត់ ទាបជាងគេបំផុតមានសុពលភាព ចុះរហូតដល់៧២.៦៦% ឯណោះ  នេះគឺជាគម្រោងដេញថ្លៃកាប់ចាក់ប្រកួតប្រជែងត្រឹមត្រូវមានកម្លាំងភាពយុត្តិធម៌មិនមានការរៀបស៊ីថវិកាជាតិដូចគម្រោងក្នុងឃុំដងពែងខាងលើនោះទេ។ 

មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់លោកវ៉ែន សុខា នាយកទីចាត់ការផែនការនិងវិនិយោគខេត្តលោកជំទាវមិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជួយដាក់កម្លាំងចុះស្រាវជ្រាវនិងស៊ើបអង្កេតនៅសាលាឃុំដងពែងស្រុកស្រែអំបិលខាងលើនេះផងនៅតែប្រើវិធីសាស្រ្តដដែលៗ បើមិនដូច្នេះទេថវិកាជាតិរាប់រយពាន់លានត្រូវបានបាត់បង់ដោយសារក្រុមហ៊ុនអ្នកទទួលការមួយចំនួនខាងលើនេះជាមិនខាន ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
ផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments