រដ្ឋបាលខេត្តស្វាយរៀងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគជាច្រើនមុខប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងជុំរុំជនភៀសសឹកនៅខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តនាំយកអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជនឧត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈជើងការពារទឹកដីនៅសមរភូមិមុខទិសខេត្តព្រះវិហារ ។ ឯកឧត្តមអភិបាលខេត្តបន្តដឹកនាំប្រតិភូនាំយកអំណោយ និងថវិកាសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹកស្ថិតនៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តបងប្អូនមន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានាជាច្រើនទៀតដែលបានចូលរួមចែករំលែកធនធានតាមលទ្ធលភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។












Post a Comment