ឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារវីរៈយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក

ឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារវីរៈយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក
(កំពង់ធំ)÷ ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ កិតិសឹង្គហៈបបណ្ឌិតគន់​ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។  នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោសោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោកពលបាលត្រី គង់ លីហូវ នៅអង្គភាព កងពលតូចលេខ ៦​ ចំណុះកងពលធំអន្តរាគមន៍លេខ ២​ ប្រចាំការនៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ​ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខាងក្រោយ ហើយគ្រួសារមានជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយ ម្ដាយនិងភរិយាមាន មានកូនតូចៗជាច្រើននាក់នៅក្នុងបន្ទុក ដោយបានប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅ​ជេីង​ភ្នំ​សន្ទុក​ សម្រាប់ចិញ្ចឹមជីវិត  ស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ  ។ លោកគង់ លីហូវ បានបញ្ជាក់ថា ក្រៅពីភារកិច្ច ជាយុទ្ធជនការពារបូរណភាពទឹកដី នៅតំបន់ខេត្តឧត្តរមានជ័យ រូបលោកក៏ជាអ្នកប្រដាល់ ដែលធ្លាប់ប្រកួតនៅលើសៃវៀនជាច្រើនលើកកន្លងរួចអស់ហើយ។ តែបច្ចុប្បន្ននេះដោយសារប្រទេសជាតិកំពុងរងគ្រោះអសន្តិសុខដោយសារសង្គ្រាមឃ្លានពានទឹកដីពីសំណាក់ពួកចោរសៀម នៅតាមព្រំដែនកម្ពុជាថៃ បានតម្រូវឲ្យរូបលោក កាន់អាវុធត្រៀមប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពាន នៅតំបន់​ខេត្ត​ឧត្ដរមានជ័យ​ ។ ឧត្តមសេនីយ៍ទោសោមស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ​ ចមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គន់​ គីម នឹងបានសូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ នឹង​បានវិលត្រឡប់ទៅកាន់អង្គភាពវិញ ដើម្បីបន្តបំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ជាបន្តទៅទៀត ហើយនឹងសុំឲ្យលោកឪពុក ដែលជាជនពិការ មានសុខភាពល្អគ្រប់គ្រងដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល។ ឧត្តមសេនីយ៍ទោសោម​ ស៊ុនបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនិងលោកជំទាវ ជូនលោកពលបាលត្រី គង់ លីហូវ និងក្រុមគ្រួសារ ដើម្បីជួយដោះស្រាយនូវរាល់ការលំបាកក្នុងជីវភាពក្រុមគ្រួសារផងដែរ​ និង​សម្រាប់​ដោះស្រាយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផងដែរ​ ។

0/Post a Comment/Comments