កម្លាំងសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ស្រី ១ នាក់

កម្លាំងសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ស្រី ១ នាក់
ខេត្តកំពង់ស្ពឺ ✅ ថ្ងៃទី០១/០៩/២០២៥ វេលាម៉ោង ២ និង ០៥ នាទីរំលងអធ្រាត    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល ចុះល្បាតបានឃាត់មុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ នាក់ ស្រី ១ នាក់៖     +ករណីទី I     -ឃាត់នៅចំណុចភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស/ទ ក/ស្ពឺ    ១.ឈ្មោះ សុង ស្រីវីន ភេទ ស្រី អាយុ ២៥ ឆ្នាំ នៅភូមិអូររំចេក ឃុំសែនដី ស/ទ ក/ស្ពឺ ដកហូតៈ គ្រ/ញ ១ កញ្ចប់តូច,ទូរស័ព្ទដៃ ១ គ្រឿង    ២.ឈ្មោះ អាន នី (ទូ) ភេទ ប្រុស អាយុ ២០ ឆ្នាំ នៅភូមិថ្លុកអណ្តាស ឃុំសែនដី ស/ទ ក/ស្ពឺ ដកហូតៈ គ្រ/ញ ១ កញ្ចប់តូច,ម៉ូតូ ១ គ្រឿង,ទូរស័ព្ទដៃ ១ គ្រឿង    ៣.ឈ្មោះ ឆន ឧត្តម ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិមហាលំពាំងទី២ ឃុំសែនដី ស/ទ ក/ស្ពឺ ដកហូតៈ ខ្សៀប្រើប្រាស់ ៣ ។     +សរុបឃាត់ជនសង្ស័យចំនួន ៣ នាក់ ស្រី ១ នាក់,ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ២ កញ្ចប់តូច,ម៉ូតូ ១ គ្រឿង,ទូរស័ព្ទដៃ ២ គ្រឿង,សម្រាប់ប្រើប្រាស់គ្រឿងញៀន ៣ ។      +ករណីទី II      -ថ្ងៃខែដដែល វេលាម៉ោង ០២ និង ៤០ នាទីរំលងអធ្រាត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល ចុះល្បាតបានឃាត់មុខសញ្ញាសង្ស័យម្នាក់ប្រុស មានដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន មានចំនួន ៣ ដីកា៖    .ឈ្មោះ យ៉ុម រ៉ាឆាន់ (យ៉ែ) ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ស/ទង ក/ស្ពឺ ។ ឃាត់នៅចំណុចភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស/ទ ក/ស្ពឺ    -ដីកាទី១៖ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ២៩៣ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ចេញដោយលោក ថៃ គឹមមុនី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទៈ រក្សាទុក ជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រោកវែង ឃុំសែនដី ស/ទង ក/ស្ពឺ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ។    -ដីកាទី២៖ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ៦២៤ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ចេញដោយលោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស/ទង ក/ស្ពឺ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។    -ដីកាទី៣៖ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ៤៤៣ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ចេញដោយលោក ស៊ លីនណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទៈ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រោកវែង ឃុំសែនដី ស/ទង ក/ស្ពឺ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២    +សរុបឃាត់ជនសង្ស័យចំនួន ៤ នាក់ ស្រី ១ នាក់ ។    -ករណីខាងលើនេះ ជំនាញកំពុងសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

0/Post a Comment/Comments